នេហេមា 8:9
នេហេមា 8:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯលោកនេហេមាដែលជាទេសាភិបាល និងសង្ឃអែសរ៉ាដែលជាស្មៀន ព្រមទាំងពួកលេវីដែលបង្រៀនប្រជាជន ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃបរិសុទ្ធថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា មិនត្រូវកាន់ទុក្ខ ឬយំសោកឡើយ»។ ដ្បិតប្រជាជនទាំងឡាយយំ ពេលគេឮពាក្យក្នុងក្រឹត្យវិន័យ។
នេហេមា 8:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងក្រឹត្យវិន័យ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយក្រឹត្យវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។
នេហេមា 8:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯនេហេមា ដែលជាចៅហ្វាយទីក្រុង នឹងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រិត្យវិន័យនោះ