ណាហ៊ូម 1:14-15

ណាហ៊ូម 1:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ ព្រះ‌អម្ចាស់​សម្រេច​ដូច​ត​ទៅ៖ «អ្នក​នឹង​គ្មាន​កូន​ចៅ​សម្រាប់​ត​វង្ស​ត្រកូល​ទេ។ យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់ ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។ យើង​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នក ដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។ មើល​ហ្ន៎! អ្នក​នាំ​ដំណឹង‌ល្អ​ស្ដី​អំពី​សន្តិ‌ភាព កំពុង​តែ​រត់​នៅ​លើ​ភ្នំ! អ្នក​ស្រុក​យូដា​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ! ដ្បិត​ជន​ពាល​មិន​ឈ្លាន‌ពាន​អ្នក​ទៀត​ទេ គេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!

ចែក​រំលែក
អាន ណាហ៊ូម 1

ណាហ៊ូម 1:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឯង​ថា៖ «ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ យើង​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញ យើង​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គម្រក់​ណាស់»។ មើល៍! នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង»។

ចែក​រំលែក
អាន ណាហ៊ូម 1

ណាហ៊ូម 1:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ឯង​ថា ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ អញ​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ នឹង​រូប​សិត​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​នៃ​ឯង​ចេញ ហើយ​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គំរក់​ណាស់។ មើល​ន៏ នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល​ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង​ហើយ។

ចែក​រំលែក
អាន ណាហ៊ូម 1