ម៉ាកុស 8:4-8

ម៉ាកុស 8:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «នៅ​ទី​រហោ​ស្ថាន​ដូច្នេះ តើ​អ្នក​ណា​អាច​រក​នំបុ័ង​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?» ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន?» គេ​ទូល​ថា៖ «មាន​ប្រាំ​ពីរ​ដុំ»។ ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តាជន​អង្គុយ​នៅ​លើ​ដី ហើយ​ទ្រង់​យក​នំបុ័ង​ប្រាំ​ពីរដុំ​នោះ​មក អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ហើយ​គេ​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្ដាជន។ គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​អរ​ព្រះគុណ​រួច​ហើយ ព្រះ‌អង្គ​ក៏​បង្គាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ទៀត។ គេ​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំពីរ​កន្ត្រក។

ចែក​រំលែក
អាន ម៉ាកុស 8

ម៉ាកុស 8:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ តើ​រក​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​គេ​បរិ‌ភោគ​ឆ្អែត​គ្រប់​គ្នា​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ‌ពីរ​ដុំ»។ ព្រះអង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស*​ចែក​បណ្ដា‌ជន។ គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ។ ព្រះ‌យេស៊ូ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ដល់​គេ។ គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។

ចែក​រំលែក
អាន ម៉ាកុស 8

ម៉ាកុស 8:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​សិស្ស​ទូល​ឆ្លើយ​ថា នៅ​ទី​ស្ងាត់​នេះ តើ​នឹង​រក​នំបុ័ង​ពី​ណា ដើម្បី​ចំអែត​ដល់​មនុស្ស​ទាំង​នេះ​បាន ទ្រង់​សួរ​គេ​ថា អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ឆ្លើយ​ថា មាន​៧ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧​នោះ​មក ក៏​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស គេ​ក៏​លើក​ទៅ មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​ទ្រង់​បាន​ប្រទាន​ពរ​ហើយ នោះ​ក៏​បង្គាប់​ឲ្យ​លើក​យក​ទៅ​ឲ្យ​គេ​ទៀត ហើយ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត រួច​គេ​ប្រមូល​ចំណិត ដែល​សល់​នៅ​បាន​៧​កំប្រោង

ចែក​រំលែក
អាន ម៉ាកុស 8