ម៉ាកុស 6:22-23
ម៉ាកុស 6:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលបុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំ នាងធ្វើឲ្យព្រះបាទហេរ៉ូឌ និងពួកភ្ញៀវដែលរួមតុជាមួយ ពេញចិត្តជាខ្លាំង។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «នាងចង់បានអ្វី ចូរសូមពីយើងចុះ យើងនឹងឲ្យនាង»។ ស្ដេចស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសូមពីយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»។
ម៉ាកុស 6:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុត្រីរបស់ព្រះនាងក៏ចូលមករាំ ធ្វើឲ្យស្ដេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឲ្យនាង»។ បន្ទាប់មក ស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។
ម៉ាកុស 6:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ជាទីនាំឲ្យគាប់ព្រះទ័យដល់ស្តេចហេរ៉ូឌ នឹងពួកភ្ញៀវណាស់ ទ្រង់ក៏មានបន្ទូលថា របស់អ្វីដែលនាងចង់បាន ចូរសូមពីយើងចុះ យើងនឹងឲ្យ ទ្រង់ក៏ស្បថនឹងនាងទៀតថា របស់អ្វីក៏ដោយដែលនាងសូម នោះយើងនឹងឲ្យដោយពិត ទោះបើដល់នគរ១ចំហៀងផង