ម៉ាកុស 5:18-20

ម៉ាកុស 5:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះអង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ»។ បុរស​នោះ​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ក្នុង​ស្រុក​ដេកា‌ប៉ូល ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់ កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង។

ចែក​រំលែក
អាន ម៉ាកុស 5

ម៉ាកុស 5:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌អង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ។ ប៉ុន្តែ ព្រះ‌អង្គ​មិន​ព្រម ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​សាច់​ញាតិ​របស់​អ្នក ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​អ្នក និង​ពី​ការ​ដែល​ព្រះ‌អង្គ​បាន​មេត្តា​ដល់​អ្នក​វិញ»។ គាត់​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្តើម​ប្រកាស​ប្រាប់​នៅ​ស្រុក​ដេកា‌ប៉ូល ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​គាត់ ហើយ​គ្រប់​គ្នា​ក៏​មាន​សេចក្ដី​អស្ចារ្យ។

ចែក​រំលែក
អាន ម៉ាកុស 5