ម៉ាកុស 4:37-40
ម៉ាកុស 4:37-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ភ្លាមនោះ មានខ្យល់ព្យុះកំណាចមួយកើតឡើង ហើយរលកក៏បោកចូលក្នុងទូក ធ្វើឲ្យទឹកចូលទូកស្ទើរពេញ។ តែព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សក៏ដាស់ព្រះអង្គ ហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងវិនាសឥឡូវហើយ! តើលោកមិនអំពល់ទេឬ?» ព្រះអង្គក៏តើនឡើង បន្ទោសខ្យល់ ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» ពេលនោះ ខ្យល់ក៏ស្ងប់ ហើយស្ងាត់សូន្យឈឹង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យ? តើអ្នករាល់គ្នានៅតែគ្មានជំនឿទេឬ?»
ម៉ាកុស 4:37-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។
ម៉ាកុស 4:37-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ រួចទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្ដីជំនឿ