ម៉ាកុស 15:2-5
ម៉ាកុស 15:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។ ពួកនាយកបូជាចារ្យបានយករឿងជាច្រើនមកចោទប្រកាន់ព្រះយេស៊ូ។ លោកពីឡាតសួរព្រះអង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ ព្រះយេស៊ូពុំឆ្លើយតបទៀតឡើយ ជាហេតុនាំឲ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។
ម៉ាកុស 15:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកជាស្តេចសាសន៍យូដាឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ ពេលនោះ ពួកសង្គ្រាជបានយករឿងជាច្រើនមកចោទប្រកាន់ព្រះអង្គ។ លោកពីឡាត់សួរព្រះអង្គម្តងទៀតថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? មើលចុះ គេយករឿងជាច្រើនមកចោទប្រកាន់អ្នក»។ តែព្រះយេស៊ូវពុំបានឆ្លើយអ្វីទៀតឡើយ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់ជាខ្លាំង។
ម៉ាកុស 15:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកពីឡាត់ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ទ្រង់មានបន្ទូលឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ ឯពួកសង្គ្រាជ គេចោទប្រកាន់ទ្រង់ខ្លាំងណាស់ នោះលោកពីឡាត់ក៏ពិចារណាសួរទ្រង់ម្តងទៀត ដោយពាក្យថា តើអ្នកមិនព្រមឆ្លើយសោះទេឬអី មើល រឿងជាច្រើនទាំងម៉្លេះ ដែលគេធ្វើបន្ទាល់ទាស់នឹងអ្នក តែព្រះយេស៊ូវទ្រង់ឥតមានឆ្លើយអ្វីទៀតសោះ បានជាលោកពីឡាត់ក៏អស្ចារ្យក្នុងចិត្ត។