ម៉ាកុស 12:41-44

ម៉ាកុស 12:41-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​ហិប​តង្វាយ ទត​មើល​បណ្តាជន​ដាក់​តង្វាយ​ទៅ​ក្នុង​ហិប​តង្វាយ​នោះ។ អ្នក​មាន​ជា​ច្រើន ដាក់​ប្រាក់​យ៉ាង​ច្រើន។ តែ​មាន​ស្ត្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​ពីរ​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន។ ពេល​នោះ ព្រះ‌អង្គ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ដាក់​តង្វាយ​ក្នុង​ហិប ច្រើន​ជាង​គេ​ទាំង​អស់។ ដ្បិត​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ថ្វាយ​ពី​ប្រាក់​សំណល់​របស់​ខ្លួន តែ​ស្ត្រី​នេះ​បាន​ថ្វាយ​អ្វីៗ​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត ចេញ​ពី​ភាព​ក្រី​ក្រ​របស់​នាង»។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:41-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​គង់​នៅ​មុខ​ហិប​តង្វាយ ព្រះអង្គ​ទត​មើល​របៀប​ដែល​បណ្ដា‌ជន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប​នោះ។ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន។ មាន​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់ នាង​យក​ប្រាក់​ពីរ‌សេន​ជា​ចំនួន​ដ៏​តិច‌តួច​បំផុត ដាក់​ក្នុង​ហិប​តង្វាយ​នោះ​ដែរ។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ក្នុង​ហិប​ច្រើន​ជាង​គេ​ទាំង​អស់ ដ្បិត​ពួក​អ្នក​ទាំង​នោះ​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​បាន​យក​ប្រាក់​ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​មក​ដាក់​ដែរ គឺ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត»។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:41-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូច‌មេ្ដច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន តែ​មាន​ស្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

ចែក​រំលែក
អាន ម៉ាកុស 12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ