ម៉ាកុស 12:37-39
ម៉ាកុស 12:37-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្ទថាព្រះអម្ចាស់ ធ្វើដូចមេ្តចឲ្យព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គទៅកើត?» បណ្ដាជនជាច្រើនទាំងនោះស្តាប់ព្រះអង្គដោយអំណរ។ ពេលព្រះអង្គបង្រៀន ទ្រង់មានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងទាំងពាក់អាវវែង ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ គេចូលចិត្តអង្គុយកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិតិ្តយសក្នុងពិធីជប់លៀង
ម៉ាកុស 12:37-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្ត*ថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេ ក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។
ម៉ាកុស 12:37-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចមេ្ដចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ឯហ្វូងមនុស្សដ៏ធំនោះ គេក៏ស្តាប់ទ្រង់ដោយអំណរ។ កំពុងដែលទ្រង់បង្រៀន នោះក៏មានបន្ទូលទៅគេថា ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងៗដើរចុះឡើង ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ នឹងអង្គុយទីមុខគេនៅក្នុងសាលាប្រជុំ ហើយនៅកន្លែងលេខ១ក្នុងការស៊ីលៀង