ម៉ាកុស 11:22-24

ម៉ាកុស 11:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​មាន​ជំនឿ​ដល់​ព្រះ​ចុះ! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!" ហើយ​នៅ​ក្នុង​ចិត្ត​ជឿ​ដោយ​ឥត​សង្ស័យ​ថា អ្វី​ដែល​ខ្លួន​និយាយ​នឹង​បាន​សម្រេច នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​នោះ​មែន។ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​អ្នក​នឹង​បាន​មែន។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «ចូរ​មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់​ចុះ!។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា “ចូរ​ចេញ​ពី​ទី​នេះ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” ហើយ​បើ​អ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​គេ​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ ចូរ​ជឿ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ចូរ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​ចុះ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ចុះ ដោយ​ឥត​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿ‌ជាក់​ថា សេចក្ដី​អ្វី​ដែល​ខ្លួន​ថា នឹង​បាន​កើត​មក​ពិត នោះ​នឹង​បាន​ដូច​ប្រាថ្នា​គ្រប់​ជំពូក​ទាំង​អស់ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន

ចែក​រំលែក
អាន ម៉ាកុស 11