ម៉ាកុស 10:32
ម៉ាកុស 10:32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលដើរតាមផ្លូវ ឡើងទៅឯក្រុងយេរូសាឡិម នោះព្រះយេស៊ូវយាងមុខគេ ហើយពួកសិស្សមានចិត្តវិលវល់ ក៏ដើរតាមទ្រង់ទៅទាំងភ័យភិត ទ្រង់ក៏យកពួក១២មកម្តងទៀត ចាប់តាំងមានបន្ទូលប្រាប់អំពីការដែលត្រូវកើតមកដល់ទ្រង់ថា
ម៉ាកុស 10:32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកគេកំពុងដើរតាមផ្លូវ ឡើងទៅក្រុងយេរូសាឡិម ព្រះយេស៊ូវយាងនាំមុខគេ។ ពួកសិស្សមានចិត្តវិលវល់ ហើយអស់អ្នកដែលដើរតាមក្រោយក៏ភ័យខ្លាច។ ព្រះអង្គនាំអ្នកទាំងដប់ពីរទៅដោយឡែកម្តងទៀត ហើយចាប់ផ្ដើមមានព្រះបន្ទូលប្រាប់អំពីការដែលត្រូវកើតឡើងដល់ព្រះអង្គថា៖
ម៉ាកុស 10:32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស*។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ ដែលនឹងកើតមានដល់ព្រះអង្គ៖