មីកា 2:12
មីកា 2:12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱយ៉ាកុបអើយ យើងនឹងកៀរប្រមូលឯងរាល់គ្នាមកវិញ យើងនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា យើងនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វមួយហ្វូងនៅកណ្ដាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន។
មីកា 2:12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កូនចៅយ៉ាកុបអើយ យើងនឹងប្រមូលផ្ដុំអ្នកទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់អើយ យើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញ ដូចចៀមស្ថិតនៅក្នុងក្រោលតែមួយ និងដូចហ្វូងសត្វនៅក្នុងវាលស្មៅតែមួយ។ ពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញ នៅក្នុងស្រុករបស់អ្នករាល់គ្នា»។
មីកា 2:12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱយ៉ាកុបអើយ អញនឹងកៀរប្រមូលឯងទាំងអស់គ្នាមកជាពិត អញនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វ១ហ្វូងនៅកណ្តាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំង ដោយមានគ្នាច្រើន