ម៉ាថាយ 6:24-25

ម៉ាថាយ 6:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។ «ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​ផឹក​អ្វី​នោះ​ឡើយ ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ដែរ។ តើ​ជីវិត​មិន​វិសេស​ជាង​ម្ហូប​អាហារ ហើយ​រូប‌កាយ​មិន​វិសេស​ជាង​សម្លៀក‌បំពាក់​ទេ​ឬ?

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ​ទុក​ជា​ព្រះ​ផង​ឡើយ»។ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​សម្លៀក‌បំពាក់​សម្រាប់​បិទ‌បាំង​កាយ​ឡើយ។ ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​ក៏​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:24-25

ម៉ាថាយ 6:24-25 គខប