ម៉ាថាយ 4:18-20
ម៉ាថាយ 4:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ ដ្បិតពួកគេជាអ្នកនេសាទ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។ គេក៏ទុកសំណាញ់ចោល ហើយដើរតាមព្រះអង្គភ្លាម។
ម៉ាថាយ 4:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
ម៉ាថាយ 4:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស នឹងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ រួចទ្រង់មានបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗនឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម