ម៉ាថាយ 4:12-22

ម៉ាថាយ 4:12-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត​ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «ដែន​ដី​សាប់យូ‌ឡូន និង​ដែន​ដី​ណែប‌ថាលី ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ! ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ! ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់» ។ តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។ កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេ‌ដេ កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេ‌ដេ ជា​ឪពុក។ ព្រះអង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:12-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​ទៅ​ឃុំ​ឃាំង ព្រះ‌អង្គ​ក៏​យាង​ថយ​ទៅ​គង់​នៅ​ស្រុក​កាលីឡេ​វិញ។ ព្រះ‌អង្គ​យាង​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ក្រុង​កាពើណិម ជាប់​មាត់​សមុទ្រ​ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «ស្រុក​សាប់យូឡូន និង​ណែបថាលី តាម​ផ្លូវ​ជាប់​មាត់​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលីឡេ​របស់​សាសន៍​ដទៃ​អើយ ប្រជា‌ជន​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​យ៉ាង​អស្ចារ្យ មាន​ពន្លឺ​រះ​ឡើង​បំភ្លឺ​ដល់​អស់​អ្នក ដែល​អង្គុយ​ក្នុង​ស្រុក និង​ម្លប់​នៃ​សេចក្តី​ស្លាប់» ។ តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូវ​បាន​ចាប់​ផ្តើម​ប្រកាស​ថា៖ «ចូរ​ប្រែ​ចិត្ត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​នៅ​ជិត​បង្កើយ»។ ពេល​ព្រះ‌យេស៊ូវ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស និង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ ដ្បិត​ពួក​គេ​ជា​អ្នក​នេសាទ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។ គេ​ក៏​ទុក​សំណាញ់​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ភ្លាម។ ពេល​យាង​ហួស​ពី​ទី​នោះ​បន្តិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន​ជា​ប្អូន កំពុង​តែ​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ជា​មួយ​សេបេដេ​ជា​ឪពុក ព្រះ‌អង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។ ភ្លាម​នោះ គេ​ក៏​ចេញ​ពី​ទូក និង​ពី​ឪពុក​របស់​ខ្លួន ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:12-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត​ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «ដែន​ដី​សាប់យូ‌ឡូន និង​ដែន​ដី​ណែប‌ថាលី ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ! ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ! ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់» ។ តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។ កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេ‌ដេ កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេ‌ដេ ជា​ឪពុក។ ព្រះអង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:12-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​ឮ​ថា គេ​បាន​បញ្ជូន​យ៉ូហាន​ទៅ​ហើយ នោះ​ទ្រង់​យាង​ថយ​ទៅ គង់​នៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ រួច​ទ្រង់​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ឯ​ក្រុង​កាពើ‌ណិម​វិញ ជា​ក្រុង​នៅ​មាត់​សមុទ្រ ត្រង់​ព្រំ​ប្រទល់​ដែន​ខេត្ត​សាប់‌យូល៉ូន នឹង​ណែប‌ថាលី ដើម្បី​ឲ្យ​បាន​សំរេច​ទំនាយ ដែល​ហោរា​អេសាយ​បាន​ទាយ​ថា «ស្រុក​សាប់‌យូល៉ូន នឹង​ណែប‌ថាលី តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ជា​ស្រុក​កាលី‌ឡេ​របស់​សាសន៍​ដទៃ ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់» តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​បន្ទូល​ថា ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ។ កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​២​នាក់ ជា​អ្នក​នេសាទ​ត្រី គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នឹង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ​នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម លុះ​យាង​ហួស​ពី​នោះ​បន្តិច​ទៅ ទ្រង់​ទត​ឃើញ​បង​ប្អូន​២​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ នឹង​យ៉ូហាន ជា​ប្អូន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​សេបេដេ ជា​ឪពុក គេ​កំពុង​តែ​ជួស‌ជុល​សំណាញ់ ហើយ​ទ្រង់​មាន​បន្ទូល​ហៅ​អ្នក​ទាំង​២​នោះ​មក គេ​ក៏​លះ‌បង់​ទូក នឹង​ឪពុក ដើរ​តាម​ទ្រង់​ជា​មួយ​រំពេច​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 4