ម៉ាថាយ 26:59-63

ម៉ាថាយ 26:59-63 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចំណែក​ពួក​សង្គ្រាជ និង​ក្រុម​ប្រឹក្សា​ទាំង​មូល ស្វែង​រក​បន្ទាល់​ក្លែង‌ក្លាយ មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​គេ​មាន​ហេតុ​នឹង​សម្លាប់​ព្រះ‌អង្គ តែ​គេ​រក​មិន​បាន​សោះ ទោះ​ជា​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចូល​មក​ក៏​ដោយ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​ចូល​មក ហើយ​និយាយ​ថា៖ «អ្នក​នេះ​បាន​និយាយ​ថា "ខ្ញុំ​អាច​បំផ្លាញ​ព្រះ‌វិហារ​របស់​ព្រះ‌ចោល ហើយ​សង់​ឡើង​វិញ​បាន ក្នុង​រវាង​បី​ថ្ងៃ"»។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ឈរ​ឡើង ហើយ​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? ពាក្យ​ដែល​បុរស​ទាំង​នេះ​ចោទ​ប្រកាន់​អ្នក តើ​យ៉ាង​ដូច​ម្តេច​ដែរ?» ព្រះ‌យេស៊ូវ​នៅ​តែ​ស្ងៀម។ ពេល​នោះ សម្ដេច​សង្ឃ​បង្គាប់​ព្រះ‌អង្គ​ថា៖ «ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ទៅ ហើយ​ប្រាប់​យើង​មក ប្រសិន‌បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:59-63 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែង‌ក្លាយ​ក៏​ដោយ ក៏​គេ​រក​មិន​បាន​ដែរ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។ ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះអង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នេះ?»។ ព្រះ‌យេស៊ូ​នៅ​ស្ងៀម។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះអង្គ​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន​ឬ?»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:59-63 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចំណែក​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ ហើយ​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ស្វែង​រក​សេចក្ដី​បន្ទាល់​ក្លែង​ទាស់​នឹង​ព្រះ‌យេស៊ូវ ប្រយោជន៍​ឲ្យ​បាន​សំឡាប់​ទ្រង់ តែ​ទោះ​បើ​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​មក​ជា​ច្រើន​នាក់​ក៏​ដោយ គង់​តែ​រក​មិន​បាន​សោះ តែ​ក្រោយ​បង្អស់ មាន​ស្មរ​បន្ទាល់​២​នាក់​មក​ចោទ​ថា អា​នេះ​បាន​និយាយ​ថា ខ្ញុំ​អាច​នឹង​បំផ្លាញ​ព្រះ‌វិហារ​ចេញ ហើយ​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​បាន នោះ​សំដេច​សង្ឃ​ក៏​ក្រោក​ឡើង​ដណ្តឹង​សួរ​ទ្រង់​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច ឯ​ព្រះ‌យេស៊ូវ​ទ្រង់​នៅ​តែ​ស្ងៀម រួច​សំដេច​សង្ឃ​បង្គាប់​ទ្រង់​ថា ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក

ចែក​រំលែក
អាន ម៉ាថាយ 26