ម៉ាថាយ 21:1-5

ម៉ាថាយ 21:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​ពួក​សិស្ស* ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផា‌សេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​មុន ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា។ ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ដឹក​មក​ឲ្យ​ខ្ញុំ។ ប្រសិន​បើ​មាន​នរណា​សួរ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន»។ ព្រឹត្តិ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​ថា៖ «ចូរ​ប្រាប់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ថា: មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត​បូត ព្រះអង្គ​គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ» ។

ចែក​រំលែក
អាន ម៉ាថាយ 21

ម៉ាថាយ 21:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​គេ​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម នៅ​ភូមិ​បេតផាសេ ត្រង់​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ​ទៅ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេ​លា​មួយ ដែល​គេ​ចង​ទុក​ជា​មួយ​កូន​របស់​វា។ ចូរ​ស្រាយ​វា ហើយ​យក​មក​ឲ្យ​ខ្ញុំ។ ប្រសិន‌បើ​មាន​អ្នក​ណា​សួរ​អ្វី​ដល់​អ្នក ចូរ​ប្រាប់​គេ​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា" ហើយ​គេ​នឹង​ឲ្យ​វា​មក​ភ្លាម»។ ការ​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​ថា៖ «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល៍ ស្តេច​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា និង​លើកូន​លា ជា​កូន​របស់​មេ​លា» ។

ចែក​រំលែក
អាន ម៉ាថាយ 21

ម៉ាថាយ 21:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម​ហើយ ដល់​ភូមិ​បេត‌ផាសេ ខាង​ភ្នំ​ដើម​អូលីវ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​នៅ​ខាង​មុខ​នោះ អ្នក​នឹង​ឃើញ​មេ​លា​១​គេ​ចង​ទុក នឹង​កូន​វា​នៅ​ជា​មួយ​គ្នា ចូរ​ស្រាយ​ដឹក‌នាំ​វា​មក​ឯ​ខ្ញុំ បើ​អ្នក​ណា​ថា​អ្វី​ឲ្យ នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ ការ​ទាំង​នេះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ដែល​ជា​កូន​របស់​មេ​លា»

ចែក​រំលែក
អាន ម៉ាថាយ 21