ម៉ាថាយ 2:14-19

ម៉ាថាយ 2:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ ហើយ​ក៏​នៅ​ទី​នោះ រហូត​ដល់​ហេរ៉ូឌ​សុគត។ ការ​នេះ​បាន​សម្រេច​តាម​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖ «យើង​បាន​ហៅ​កូន​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក» ។ កាល​ព្រះ‌បាទ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ព្រះ‌អង្គ នោះ​ទ្រង់​មាន​សេចក្តី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​មក តាម​ពេល​វេលា​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ។ នោះ​ក៏​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​យេរេមា​ថា៖ «មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​អាណិត​កូន​របស់​នាង ហើយ​មិន​ព្រម​ឲ្យ​គេ​កម្សាន្ត​ចិត្ត​សោះ ព្រោះ​កូន​របស់​នាង​ស្លាប់​អស់​ហើយ»។ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​សុគត​ផុត​ទៅ នោះ​ស្រាប់​តែ​ទេវតា​មួយ​របស់​ព្រះ‌អម្ចាស់​លេច​មក​ក្នុង​យល់‌សប្តិ ប្រាប់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ថា៖

ចែក​រំលែក
អាន ម៉ាថាយ 2

ម៉ាថាយ 2:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។ គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​បាន​ហៅ​បុត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក» ។ ព្រះ‌បាទ​ហេរ៉ូដ​យល់​ថា​ពួក​ហោរា‌ចារ្យ​បាន​បំបាក់​មុខ​ព្រះអង្គ ស្ដេច​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែង ហើយ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ពី​ពីរ​ខួប​ចុះ នៅ​ភូមិ​បេថ្លេ‌ហិម និង​ភូមិ​ជិត​ខាង គឺ​គិត​ចាប់​តាំង​ពី​ពេល​កំណត់​ដែល​ផ្កាយ​ត្រូវ​រះ ដូច​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​ហោរា‌ចារ្យ។ ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​យេរេមា​ថា៖ «មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សម្រាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ» ។ កាល​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ត​ថា៖

ចែក​រំលែក
អាន ម៉ាថាយ 2

ម៉ាថាយ 2:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គាត់​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ចេញ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ ក៏​នៅ​ស្រុក​នោះ ដរាប​ដល់​ហេរ៉ូឌ​សុគត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​ប្រាប់ ដោយ‌សារ​ហោរា​ថា «អញ​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ លុះ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ទ្រង់ នោះ​ទ្រង់​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​គេ​ឲ្យ​ទៅ​សំឡាប់​អស់​ទាំង​កូន​ប្រុសៗ​នៅ​បេថ្លេ‌ហិម នឹង​ក្នុង​ក្រវល់​ស្រុក​នោះ​ទាំង​អស់ តាំង​ពី​អាយុ​២​ឆ្នាំ​ចុះ​មក តាម​កំណត់​ថ្ងៃ​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ​យ៉ាង​ម៉ត់‌ចត់ នោះ​បាន​សំរេច​សេចក្ដី​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា «មាន​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។ លុះ​ហេរ៉ូឌ​បាន​សុគត​រួច​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ ថា

ចែក​រំលែក
អាន ម៉ាថាយ 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ