ម៉ាថាយ 12:35-36
ម៉ាថាយ 12:35-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សល្អ តែងបញ្ចេញសេចក្តីល្អ ពីកំណប់ដ៏ល្អដែលមានក្នុងចិត្ត រីឯមនុស្សអាក្រក់ ក៏តែងបញ្ចេញសេចក្តីអាក្រក់ ពីកំណប់អាក្រក់របស់គេដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ
ម៉ាថាយ 12:35-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សល្អតែងប្រព្រឹត្តល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្តអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសម្ដីឥតប្រយោជន៍ ដែលគេបាននិយាយ
ម៉ាថាយ 12:35-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្ដីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្ដីអាក្រក់អំពីកំណប់អាក្រក់របស់គេដែរ ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ