ម៉ាថាយ 10:1-4

ម៉ាថាយ 10:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។ សាវ័ក*​ទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេ‌ដេ ភីលីព និង​បារថូ‌ឡូមេ ថូ‌ម៉ាស និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ* យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ និង​ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ដប់​ពីរ​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់ និង​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។ សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ ទី​មួយ​គឺ ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ហើយ​មាន​កូន​របស់​លោក​សេបេដេ គឺ​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន។ ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ យ៉ាកុប ជា​កូន​របស់​លោក​អាល់ផាយ និង[លេបេ ដែល​ហៅ​ថា] ថាដេ ស៊ីម៉ូន ជា​សាសន៍​កាណាន និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្ស‌អសោចិ៍ ហើយ​នឹង​មើល​គ្រប់​ទាំង​ជំងឺ​រោគា នឹង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង រីឯ​ពួក​សាវក​ទាំង​១២​នាក់ នោះ​ដូច​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​មុន​ដំបូង​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប ជា​កូន​សេបេដេ​១ នឹង​យ៉ូហាន ជា​ប្អូន​គាត់​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ លេបេ ដែល​ហៅ​ថា ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​នឹង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

ចែក​រំលែក
អាន ម៉ាថាយ 10