ម៉ាឡាគី 2:16-17

ម៉ាឡាគី 2:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​យើង​ស្អប់​ការ​លះ‌លែង​គ្នា​ណាស់ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យើង​ក៏​ស្អប់​ទាំង​អ្នក​ដែល​ឃ្លុំ​សម្លៀក‌បំពាក់​ខ្លួន ដោយ​ការ​ច្រឡោត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ចុះ កុំ​ប្រព្រឹត្ត​ចិត្ត​ក្បត់​ឡើយ។ ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា​ណាស់។ ប៉ុន្តែ អ្នក​រាល់​គ្នា​សួរ​ថា "តើ​យើង​បាន​រំខាន​ព្រះ‌ហឫ‌ទ័យព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា "អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គេ" ឬ​ថា "តើ​សេចក្ដី​យុត្តិ‌ធម៌របស់​ព្រះ​នៅ​ឯ​ណា?"»។

ចែក​រំលែក
អាន ម៉ាឡាគី 2

ម៉ាឡាគី 2:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​ការ​លែង‌លះ​គ្នា​ទេ ហើយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​បែប​នេះ ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ! ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​នឿយ​ណាយ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង មាន​ធ្វើ​អ្វី​ឲ្យ​ព្រះអង្គ​នឿយ‌ហត់?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: “អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស បែប​នេះ!” ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា: “តើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ នៅ​ឯ​ណា?”។

ចែក​រំលែក
អាន ម៉ាឡាគី 2

ម៉ាឡាគី 2:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​អញ​ស្អប់​ការ​លះ‌លែង​គ្នា​ណាស់ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល អញ​ក៏​ស្អប់​ទាំង​អ្នក​ដែល​គ្រលុំ​សំលៀក‌បំពាក់​ខ្លួន ដោយ​ការ​ច្រឡោត​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ដូច្នេះ ចូរ​ប្រយ័ត​ចំពោះ​វិញ្ញាណ​របស់​ឯង​ចុះ កុំ​ឲ្យ​ប្រព្រឹត្ត ដោយ​ចិត្ត​ក្បត់​ឡើយ។ ឯង​រាល់​គ្នា​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​រំខាន​ព្រះ‌ហឫទ័យ​ដោយ​ពាក្យ​សំដី​របស់​ឯង ទោះ​បើ​យ៉ាង​នោះ ក៏​ឯង​រាល់​គ្នា​សួរ​ថា យើង​បាន​នាំ​ឲ្យ​ទ្រង់​រំខាន​ព្រះ‌ទ័យ​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​គេ ឬ​ថា តើ​ព្រះ​នៃ​សេចក្ដី​យុត្តិ‌ធម៌​ទ្រង់​នៅ​ឯ​ណា។

ចែក​រំលែក
អាន ម៉ាឡាគី 2