លូកា 6:29-30
លូកា 6:29-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើមានអ្នកណាទះកំផ្លៀងអ្នកម្ខាង ចូរបែរម្ខាងឲ្យគេទៀតចុះ ហើយប្រសិនបើអ្នកណាយកអាវវែងរបស់អ្នក ក៏កុំឃាត់មិនឲ្យគេយកអាវតូចរបស់អ្នកឡើយ។ ចូរឲ្យដល់អ្នកណាដែលសុំពីអ្នក ហើយបើអ្នកណាយករបស់អ្វីពីអ្នក កុំឲ្យទារពីគេវិញឡើយ។
លូកា 6:29-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។
លូកា 6:29-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ្នកណាដែលទះកំភ្លៀងអ្នកម្ខាង នោះត្រូវបែរម្ខាងទៅឲ្យគេទៀត ហើយបើអ្នកណាយកអាវវែងរបស់អ្នក នោះកុំឲ្យឃាត់មិនឲ្យគេយកអាវតូចអ្នកផងឡើយ ចូរឲ្យដល់អ្នកណាដែលសូមអ្នក ហើយបើអ្នកណាយករបស់អ្វីផងអ្នក នោះកុំឲ្យទារវិញឡើយ