លូកា 5:29-32
លូកា 5:29-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លេវីបានរៀបជប់លៀងយ៉ាងធំថ្វាយព្រះអង្គនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធច្រើនកុះករ ព្រមទាំងមនុស្សឯទៀតអង្គុយរួមតុជាមួយពួកគេ។ ពួកអាចារ្យ និងពួកផារិស៊ីរអ៊ូរទាំប្រាប់សិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នកបរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?» ព្រះយេស៊ូវតបទៅគេថា៖ «អស់អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកដែលឈឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបឲ្យប្រែចិត្តវិញ»។
លូកា 5:29-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។ ពួកខាងគណៈផារីស៊ី* និងពួកអាចារ្យ*ពីគណៈផារីស៊ី ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសិស្ស*របស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។ ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីឲ្យគេកែប្រែចិត្តគំនិត»។
លូកា 5:29-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង នឹងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ ពួកអាចារ្យនឹងពួកផារិស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា ហេតុអ្វីបានជាបរិភោគជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។