លូកា 24:50-53
លូកា 24:50-53 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះអង្គនាំគេចេញទៅត្រឹមភូមិបេតថានី ហើយទ្រង់លើកព្រះហស្តឡើង ប្រទានពរពួកគេ។ កំពុងដែលព្រះអង្គប្រទានពរ នោះព្រះវរបិតាបានញែកព្រះអង្គចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ។ គេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ហើយពួកគេនៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ និងលើកតម្កើងព្រះ។ អាម៉ែន។:៚
លូកា 24:50-53 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស*ចេញពីទីក្រុងទៅភូមិបេតថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរឲ្យគេ។ នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ*។ ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលុប។ គេនៅក្នុងព្រះវិហារ* ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្តរ៍។
លូកា 24:50-53 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់នាំគេចេញទៅត្រឹមបេថានី រួចទ្រង់លើកព្រះហស្តឡើងប្រទានពរឲ្យ កំពុងដែលទ្រង់ប្រទានពរ នោះព្រះវរបិតាបានញែកទ្រង់ចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ គេក៏ក្រាបថ្វាយបង្គំទ្រង់ រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ក៏នៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ ហើយលើកដំកើងព្រះ។ អាម៉ែន។:៚