លូកា 2:4-5
លូកា 2:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯយ៉ូសែប ក៏ធ្វើដំណើរពីភូមិណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ព្រះបាទដាវីឌ ឈ្មោះបេថ្លេហិម ព្រោះគាត់ជារាជវង្ស និងជាព្រះញាតិព្រះបាទដាវីឌ ដើម្បីចុះបញ្ជីជាមួយម៉ារា ជាគូដណ្តឹងដែលមានគភ៌នោះ។
លូកា 2:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ូសែប គាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅឯស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌដែលឈ្មោះថា បេថ្លេហិម ពីព្រោះគាត់ជាព្រះវង្ស ហើយជាព្រះញាតិនឹងហ្លួងដាវីឌដែរ ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបំរុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ
លូកា 2:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិមក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។