លូកា 18:4-5
លូកា 18:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកចេះតែបដិសេធអស់ពេលជាយូរ តែក្រោយមកលោកគិតក្នុងចិត្តថា "ទោះបើខ្ញុំមិនខ្លាចដល់ព្រះ ឬកោតញញើតចំពោះមនុស្សណាក៏ដោយ តែព្រោះនាងចេះតែមករំខានខ្ញុំខ្លាំងឡើងៗ ខ្ញុំនឹងត្រូវជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះ បើមិនដូច្នោះទេ នាងនឹងធ្វើឲ្យខ្ញុំពិបាកចិត្តថែមទៀត"»។
លូកា 18:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្ដីឲ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ក៏អញត្រូវតែកាត់ក្ដីឲ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីឲ្យគាត់ទេ គាត់មុខជាមករំខានអញមិនចេះចប់មិនចេះហើយ”»។
លូកា 18:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែលោកមិនទទួលព្រមជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះ ឬព្រឹមញញើតចំពោះមនុស្សណាក៏ដោយ គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត