លូកា 10:38-40

លូកា 10:38-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ។ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​ក្នុង​ផ្ទះ​នាង។ នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អម្ចាស់* ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ចការ​រវល់​ជា​ច្រើន ដើម្បី​បម្រើ​ព្រះអង្គ។ នាង​ចូល​មក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ប្អូន​ខ្ញុំ​ម្ចាស់​ទុក​ឲ្យ​ខ្ញុំ​ម្ចាស់​បម្រើ​ព្រះអង្គ​តែ​ម្នាក់​ឯង តើ​ព្រះអង្គ​មិន​អើ‌ពើ​ទេ​ឬ? សូម​ព្រះអង្គ​ប្រាប់​ឲ្យ​នាង​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។

ចែក​រំលែក
អាន លូកា 10