លេវីវិន័យ 15:25-27

លេវីវិន័យ 15:25-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ជា​យូរ​ថ្ងៃ​ខុស​រដូវ ឬ​បើ​ធ្លាក់​ឈាម​មក​ហួស​រដូវ នោះ​នាង​ត្រូវ​ជា​មិន​ស្អាត​រាល់​តែ​ថ្ងៃ​ដែល​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ​មក ដូច​ជា​នៅ​វេលា​ដែល​មាន​រដូវ​ដែរ ដ្បិត​នាង​មិន​ស្អាត​ហើយ គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ ក្នុង​វេលា​ដែល​ធ្លាក់​ឈាម នោះ​ត្រូវ​ទុក​ដូច​ជា​ដំណេក​ដែល​នាង​ដេក ក្នុង​កាល​ដែល​មាន​រដូវ​ដែរ ហើយ​គ្រប់​ទាំង​របស់​អ្វី​ដែល​នាង​អង្គុយ​ចុះ នោះ​ត្រូវ​ជា​មិន​ស្អាត ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៅ​រដូវ​នាង​ដែរ បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​ណា​មួយ​នោះ អ្នក​នោះ​ក៏​មិន​ស្អាត​ដែរ ត្រូវ​ឲ្យ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។

ចែក​រំលែក
អាន លេវីវិន័យ 15

លេវីវិន័យ 15:25-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ជា​យូរ​ថ្ងៃ​ខុស​រដូវ ឬ​បើ​ធ្លាក់​ឈាម​មក​ហួស​រដូវ នោះ​នាង​ត្រូវ​ជា​មិន​ស្អាត​រាល់​តែ​ថ្ងៃ​ដែល​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ​មក ដូច​ជា​នៅ​វេលា​ដែល​មាន​រដូវ​ដែរ ដ្បិត​នាង​មិន​ស្អាត​ហើយ គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ ក្នុង​វេលា​ដែល​ធ្លាក់​ឈាម នោះ​ត្រូវ​ទុក​ដូច​ជា​ដំណេក ដែល​នាង​ដេក​ក្នុង​កាល​ដែល​មាន​រដូវ​ដែរ ហើយ​គ្រប់​ទាំង​របស់​អ្វី​ដែល​នាង​អង្គុយ​ចុះ នោះ​ត្រូវ​ជា​មិន​ស្អាត ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៅ​រដូវ​នាង​ដែរ បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​ណា​មួយ​នោះ អ្នក​នោះ​ក៏​មិន​ស្អាត​ដែរ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

ចែក​រំលែក
អាន លេវីវិន័យ 15