លេវីវិន័យ 11:1-3
លេវីវិន័យ 11:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ក្នុងបណ្ដាសត្វទាំងប៉ុន្មានដែលនៅលើផែនដី នោះអ្នករាល់គ្នាត្រូវបរិភោគសត្វយ៉ាងនេះបាន គឺសត្វណាដែលមានក្រចកឆែកជាពីរ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន។
លេវីវិន័យ 11:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ក្នុងចំណោមសត្វដែលរស់នៅលើផែនដី សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន គឺសត្វដែលមានក្រចកឆែក ហើយទំពាអៀងផង។
លេវីវិន័យ 11:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ក្នុងបណ្តាសត្វទាំងប៉ុន្មានដែលនៅលើផែនដី នោះឯងរាល់គ្នាត្រូវបរិភោគសត្វយ៉ាងនេះបាន គឺសត្វណាដែលមានក្រចកឆែកជា២ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន