យ៉ូស្វេ 7:12
យ៉ូស្វេ 7:12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះហើយបានជាប្រជាជនអ៊ីស្រាអែលមិនអាចឈរនៅមុខខ្មាំងសត្រូវរបស់គេបាន។ ពួកគេបាក់ទ័ពនៅមុខសត្រូវ ព្រោះគេបានត្រឡប់ទៅជារបស់ដែលត្រូវបំផ្លាញដែរ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញរបស់ដែលសម្រាប់បំផ្លាញក្នុងចំណោមអ្នករាល់គ្នាចេញទេ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ។
យ៉ូស្វេ 7:12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ!
យ៉ូស្វេ 7:12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយហេតុនោះ បានជាពួកកូនចៅអ៊ីស្រាអែល ពុំអាចនឹងឈរនៅមុខពួកខ្មាំងសត្រូវគេបានឡើយ ដែលគេបែរខ្នងនៅមុខពួកខ្មាំងសត្រូវ នោះគឺពីព្រោះគេបានត្រឡប់ទៅជាត្រូវបំផ្លាញដែរ បើឯងរាល់គ្នាមិនបំផ្លាញរបស់ដែលសំរាប់បំផ្លាញពីពួកឯងចេញទេ នោះអញមិននៅជាមួយនឹងឯងរាល់គ្នាទៀតឡើយ