យ៉ូស្វេ 22:5-6
យ៉ូស្វេ 22:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ត្រូវប្រយ័ត្នឲ្យអស់ពីចិត្ត គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ ដើម្បីស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអង្គ ត្រូវនៅជាប់នឹងព្រះអង្គ ហើយត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នក »។ ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ខ្លួនវិញ។
យ៉ូស្វេ 22:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ចូរប្រុងប្រយ័ត្នឲ្យមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យ ដែលលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ: គឺត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ព្រះអង្គ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត» ។ លោកយ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។
យ៉ូស្វេ 22:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែត្រូវប្រយ័តឲ្យអស់ពីចិត្ត នឹងប្រព្រឹត្តតាមបញ្ញត្ត ហើយនឹងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯង ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់ទាំងប៉ុន្មាន ព្រមទាំងតោងទ្រង់ជាប់ ហើយបំរើទ្រង់អស់ពីចិត្ត អស់ពីព្រលឹងឯង យ៉ូស្វេក៏ឲ្យពរដល់គេ ហើយឲ្យគេចេញទៅ រួចគេក៏ត្រឡប់ទៅឯលំនៅរបស់គេវិញ។