យ៉ូស្វេ 2:8-9
យ៉ូស្វេ 2:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលអ្នកទាំងពីរមិនទាន់ដេកនៅឡើយ នាងក៏ឡើងទៅជួបគេនៅលើដំបូល ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។
យ៉ូស្វេ 2:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា ព្រះអម្ចាស់ប្រគល់ស្រុកនេះដល់ពួកលោក។ ពួកលោកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកលោក
យ៉ូស្វេ 2:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចកាលអ្នកទាំង២មិនទាន់ដេកនៅឡើយ នោះនាងក៏ឡើងទៅឯគេនៅលើដំបូល និយាយថា ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះដល់អ្នករាល់គ្នាហើយ ១ទៀតសេចក្ដីស្ញែងខ្លាចរបស់អ្នករាល់គ្នា បានធ្លាក់មកលើយើងដែរ ឯអ្នកស្រុកទាំងប៉ុន្មាន គេនឹងរលាយបាត់ចេញពីមុខអ្នករាល់គ្នាទៅ