យ៉ូស្វេ 1:9-11

យ៉ូស្វេ 1:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។ នៅ​ពេល​នោះ លោក​យ៉ូស្វេ​បាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជា‌ជន​ដូច​ត​ទៅ៖ «ចូរ​នាំ​គ្នា​ដើរ​កាត់​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កម្មសិទ្ធិ”»។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ? ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ។ កុំ​ខ្លាច ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។ ពេល​នោះ លោក​យ៉ូស្វេ​បាន​បង្គាប់​ពួក​នាយក​របស់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​កាត់​កណ្ដាល​ជំរំ ហើយ​បង្គាប់​ប្រជា‌ជន​ថា "ចូរ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក"»។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង។ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​នាយក​លើ​បណ្តាជន​ថា ចូរ​ទៅ​ឯ​កណ្តាល​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​បណ្តាជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​នៅ​៣​ថ្ងៃ​ទៀត​នឹង​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ហើយ។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:9-11

យ៉ូស្វេ 1:9-11 គខបយ៉ូស្វេ 1:9-11 គខបយ៉ូស្វេ 1:9-11 គខប