យ៉ូណាស 3:2-7

យ៉ូណាស 3:2-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប្រកាស​ប្រាប់​គេ តាម​សេចក្ដី​ដែល​យើង​បង្គាប់»។ ដូច្នេះ ហោរា​យ៉ូណាស​ក៏​ក្រោក​ឡើង​ទៅ​ក្រុង​នីនីវេ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រីឯ​នីនីវេ​ជា​ទី​ក្រុង​ធំ ដែល​ដើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទើប​បាន​សព្វ។ កាល​ហោរា​យ៉ូណាស​បាន​ចាប់​ផ្ដើម​ដើរ​ចូល​ក្នុង​ទី​ក្រុង​នោះ ចម្ងាយ​ដើរ​អស់​មួយ​ថ្ងៃ​ហើយ នោះ​លោក​ប្រកាស​ថា «នៅ​តែ​សែសិប​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ!»។ ពួក​បណ្ដា‌ជន​នៅ​ក្រុង​នីនីវេ​ក៏​ជឿ​ព្រះ‌អង្គ។ ដូច្នេះ គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ។ ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​ស្តេច​នៃ​ក្រុង​នីនីវេ ស្ដេច​ក៏​យាង​ចុះ​ពី​បល្ល័ង្ក ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ឃ្លុំ​អង្គ​ដោយ​សំពត់​ធ្មៃ ទៅ​គង់​នៅ​ក្នុង​ផេះ​វិញ។ ទ្រង់​ក៏​ឲ្យ​គេ​ប្រកាស​ប្រាប់​នៅ​ពេញ​ក្នុង​ក្រុង​នីនីវេ ជា​បង្គាប់​របស់​ស្តេច និង​ពួក​រដ្ឋ‌មន្ត្រី​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​មនុស្ស ឬ​សត្វ ហ្វូង​គោ ឬ​ហ្វូង​ចៀម​ភ្លក់​អ្វី​ឡើយ កុំ​ឲ្យ​ស៊ី ឬ​ផឹក​ឲ្យ​សោះ

ចែក​រំលែក
អាន យ៉ូណាស 3

យ៉ូណាស 3:2-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ​ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​យើង​នឹង​ប្រាប់​អ្នក!»។ លើក​នេះ លោក​យ៉ូណាស​ធ្វើ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​នីនីវេ។ ក្រុង​នីនីវេ​ជា​ក្រុង​មួយ​ដ៏​ធំ​សម្បើម​អស្ចារ្យ ត្រូវ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​ដើរ​កាត់​ក្រុង​នេះ​បាន។ លោក​យ៉ូណាស​ដើរ​កាត់​ទីក្រុង​អស់​មួយ​ថ្ងៃ ទាំង​ប្រកាស​ថា៖ «សែ‌សិប​ថ្ងៃ​ទៀត ព្រះ‌អម្ចាស់​នឹង​បំផ្លាញ​ក្រុង​នេះ​ហើយ!»។ ពេល​នោះ អ្នក​ក្រុង​នីនីវេ​នាំ​គ្នា​ជឿ​លើ​ព្រះ‌ជាម្ចាស់ ។ ពួក​គេ​ប្រកាស​ឲ្យ​មនុស្ស​គ្រប់ៗ​រូប ចាប់​ពី​នាម៉ឺន​មន្ត្រី​រហូត​ដល់​ប្រជា‌ជន​តូច‌តាច តម​អាហារ និង​ស្លៀក​ពាក់​កាន់​ទុក្ខ។ ព្រះ​មហា‌ក្សត្រ​នៅ​ក្រុង​នីនីវេ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​យាង​ចុះ​ពី​រាជ​បល្ល័ង្ក ដោះ​ព្រះ‌ភូសា​ចេញ ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ ព្រម​ទាំង​គង់​នៅ​លើ​ផេះ​ទៀត​ផង។ ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​ប្រកាស​ប្រាប់​ប្រជា‌រាស្ត្រ​ក្នុង​ក្រុង​នីនីវេ​ថា៖ «យោង​តាម​រាជ‌ក្រឹត្យ​របស់​ព្រះ‌មហា‌ក្សត្រ និង​អស់​លោក​សព្វ​មុខ​មន្ត្រី សូម​ហាម​មនុស្ស​ទាំង‌ឡាយ​មិន​ឲ្យ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ រីឯ​សត្វ​តូច​ធំ​ក៏​ដូច្នោះ​ដែរ។

ចែក​រំលែក
អាន យ៉ូណាស 3

យ៉ូណាស 3:2-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប៉ាវ​ប្រកាស​ដល់​គេ តាម​សេចក្ដី​ដែល​អញ​នឹង​បង្គាប់ ដូច្នេះ យ៉ូណាស​ក៏​ក្រោក​ឡើង ទៅ​ឯ​ក្រុង​នីនីវេ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រីឯ​នីនីវេ​ជា​ទី​ក្រុង​ធំ​ក្រៃ‌លែង​ដែល​ដើរ​អស់​ចំនួន​៣​ថ្ងៃ ទើប​បាន​សព្វ កាល​យ៉ូណាស​បាន​ចាប់​តាំង​ដើរ​ចូល​ក្នុង​ទី​ក្រុង​នោះ ចំងាយ​ដើរ​អស់​១​ថ្ងៃ​ហើយ នោះ​លោក​ប៉ាវ​ប្រកាស​ថា នៅ​តែ​៤០​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ។ ពួក​បណ្តាជន​នៅ​ក្រុង​នីនីវេ គេ​ក៏​ជឿ​ព្រះ‌អង្គ ដូច្នេះ​គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​ស្តេច​នៃ​ក្រុង​នីនីវេ រួច​ទ្រង់​ក្រោក​ចាក​ពី​បល្ល័ង្ក ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​គ្រលុំ​អង្គ​ដោយ​សំពត់​ធ្មៃ ទៅ​គង់​នៅ​ក្នុង​ផេះ​វិញ ទ្រង់​ក៏​ឲ្យ​គេ​ប្រកាស​ប្រាប់​នៅ​ពេញ​ក្នុង​ក្រុង​នីនីវេ ជា​បង្គាប់​របស់​ស្តេច នឹង​ពួក​រដ្ឋ‌មន្ត្រី​ថា មិន​ត្រូវ​ឲ្យ​ពួក​មនុស្ស ឬ​សត្វ ហ្វូង​គោ ឬ​ហ្វូង​ចៀម​ភ្លក់​អ្វី​ឡើយ កុំ​ឲ្យ​ស៊ី ឬ​ផឹក​ឲ្យ​សោះ

ចែក​រំលែក
អាន យ៉ូណាស 3