យ៉ូប 5:1-3
យ៉ូប 5:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកលោក? តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត? គឺជាសេចក្ដីមួម៉ៅ ដែលប្រហារមនុស្សឥតបើគិត ហើយសេចក្ដីច្រណែន ក៏សម្លាប់មនុស្សឆោតខ្លៅ ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ តែខ្ញុំបានប្រទេចផ្ដាសាដល់ទីលំនៅគេភ្លាម។
យ៉ូប 5:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ សូមលោកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកលោក។ តើលោកអាចហៅទេវតាណាមួយ ឲ្យមកជួយបាន? ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។ ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចម្រុងចម្រើន ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសា ផ្ទះរបស់គេថា
យ៉ូប 5:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកឬទេ តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត គឺជាសេចក្ដីមួម៉ៅ ដែលប្រហារមនុស្សឥតបើគិត ហើយសេចក្ដីច្រណែនក៏សំឡាប់មនុស្សឆោតខ្លៅ ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ តែខ្ញុំបានប្រទេចផ្តាសាដល់ទីលំនៅគេភ្លាម