យ៉ូហាន 8:12-16

យ៉ូហាន 8:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។ ពួក​ផារិ‌ស៊ី​ទូល​ថា៖ «អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​បន្ទាល់​នោះ​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​តាម​សាច់​ឈាម ខ្ញុំ​មិន​ជំនុំ‌ជម្រះ​អ្នក​ណា​ទេ។ តែ​បើ​ខ្ញុំ​ជំនុំ‌ជម្រះ នោះ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​គឺ​ពិត​ត្រង់ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​គង់​ជា​មួយ​ខ្ញុំ។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ នោះ​ពួក​ផារិស៊ី​ទូល​ថា អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ទោះ‌បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្ដី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ​តាម​សាច់​ឈាម ឯ​ខ្ញុំ​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ តែ​បើ​ខ្ញុំ​ជំនុំ‌ជំរះ​ដែរ នោះ​សេចក្ដី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ជា​ពិត​វិញ ពី​ព្រោះ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​គង់​ជា​មួយ​ផង

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:12-16

យ៉ូហាន 8:12-16 គខបយ៉ូហាន 8:12-16 គខបយ៉ូហាន 8:12-16 គខប