យ៉ូហាន 6:16-21

យ៉ូហាន 6:16-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​ព្រលប់ ពួក​សិស្ស​ព្រះ‌អង្គ​នាំ​គ្នា​ទៅ​សមុទ្រ ចុះ​ទូក ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម ពេល​នោះ ងងឹត ហើយ​ព្រះ‌យេស៊ូវ​ក៏​មិន​ទាន់​មក​ដល់។ សមុទ្រ​មាន​ខ្យល់​បក់​បោក​ជា​ខ្លាំង ពេល​គេ​ចែវ​ទៅ​ប្រហែល​ជា​ប្រាំ ឬ​ប្រាំ‌មួយ​គី‌ឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ» ពួក​គេ​ចង់​យាង​ព្រះ‌អង្គ​ចូល​ក្នុង​ទូក ស្រាប់​តែ​ពេល​នោះ ទូក​ក៏​មក​ដល់​ត្រើយ ជា​កន្លែង​ដែល​គេ​ចង់​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:16-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ល្ងាច ពួក​សិស្ស*​នាំ​គ្នា​ចុះ​ទៅ​មាត់​សមុទ្រ។ គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ ងងឹត​ហើយ តែ​ព្រះ‌យេស៊ូ​ពុំ​ទាន់​យាង​មក​រក​គេ​នៅ​ឡើយ​ទេ ខ្យល់​បក់​បោក​មក​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​មាន​រលក​ធំៗ។ កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី»។ ពួក​សិស្ស​ចង់​យាង​ព្រះអង្គ​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 6