យ៉ូហាន 6:11-12
យ៉ូហាន 6:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវយកនំបុ័ងមកអរព្រះគុណ ហើយចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ រីឯត្រីវិញ ក៏ធ្វើដូច្នោះដែរ តាមតែគេចង់បាន។ ពេលគេឆ្អែតគ្រប់គ្នាហើយ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលចំណិតដែលនៅសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ»។
យ៉ូហាន 6:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ព្រះអង្គប្រទានឲ្យគេ តាមតែម្នាក់ៗចង់បាន។ លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលនំប៉័ងដែលនៅសល់ កុំឲ្យបាត់មួយដុំសោះឡើយ»។
យ៉ូហាន 6:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះមកអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ