យ៉ូហាន 4:4-9

យ៉ូហាន 4:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហើយ​ត្រូវ​យាង​កាត់​តាម​ស្រុក​សាម៉ារី។ ព្រះអង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី​ឈ្មោះ ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​លោក​យ៉ូសែប​ជា​កូន។ នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះ‌យេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច»។ (សិស្ស​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។ ស្ត្រី​សាម៉ារី​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ​ជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​យាង​កាត់​ស្រុក​សា‌ម៉ារី។ ដូច្នេះ ព្រះ‌អង្គ​បាន​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សា‌ម៉ារី ឈ្មោះ ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​យ៉ូសែប ជា​កូន។ នៅ​ទី​នោះ មាន​អណ្តូង​របស់​លោក​យ៉ាកុប ហើយ​ដោយ​ព្រះ‌យេស៊ូវ​ធ្វើ​ដំណើរ​អស់​កម្លាំង ទ្រង់​ក៏​គង់​នៅ​មាត់​អណ្តូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។ មាន​ស្ត្រី​សាសន៍​សា‌ម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង»។ (ដ្បិត​ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដើម្បី​ទិញ​អាហារ)។ ស្ត្រី​សាសន៍​សា‌ម៉ារី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ម្តេច​លោក​ជា​សាសន៍​យូដា​មក​សុំ​ទឹក​នាង​ខ្ញុំ ដែល​ជា​ស្រី​សាសន៍​សា‌ម៉ារី​ដូច្នេះ?» (សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សា‌ម៉ារី​ទេ)។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសា ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ)

ចែក​រំលែក
អាន យ៉ូហាន 4