យ៉ូហាន 19:9-11

យ៉ូហាន 19:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ត្រឡប់​ទៅ​ក្នុង​បន្ទាយ​វិញ ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​មក​ពី​ណា?» ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​ឆ្លើយ​សោះ។ ហេតុ​នេះ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «ម្តេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ខ្ញុំ? តើ​អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​នឹង​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន‌បើ​មិន​បាន​ទទួល​អំណាច​មក​ពី​ស្ថាន​លើ​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

ចែក​រំលែក
អាន យ៉ូហាន 19

យ៉ូហាន 19:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​ព្រះ‌យេស៊ូ​ថា៖ «អ្នក​មក​ពី​ណា?»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៅ​លោក​វិញ​សោះ។ ហេតុ​នេះ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប*​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

ចែក​រំលែក
អាន យ៉ូហាន 19

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ