យ៉ូហាន 19:10-11
យ៉ូហាន 19:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ លោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប*ធ្ងន់ជាងលោកទៅទៀត»។
យ៉ូហាន 19:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះ លោកពីឡាត់សួរព្រះអង្គថា៖ «ម្តេចក៏អ្នកមិនឆ្លើយនឹងខ្ញុំ? តើអ្នកមិនដឹងថាខ្ញុំមានអំណាចនឹងលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ប្រសិនបើមិនបានទទួលអំណាចមកពីស្ថានលើទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។
យ៉ូហាន 19:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ លោកពីឡាត់សួរទ្រង់ថា តើអ្នកមិនឆ្លើយទេឬអី អ្នកមិនដឹងទេឬថា ខ្ញុំមានអំណាចនឹងឆ្កាងអ្នក ឬលែងអ្នកក៏បាន ព្រះយេស៊ូវមានបន្ទូលថា បើមិនបានប្រទានមកពីស្ថានលើ នោះលោកឥតមានអំណាចលើខ្ញុំសោះ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក អ្នកនោះមានបាបធ្ងន់ជាង