យ៉ូហាន 17:11
យ៉ូហាន 17:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។
យ៉ូហាន 17:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំមិននៅក្នុងពិភពលោកនេះទៀតទេ តែអ្នកទាំងនេះនៅក្នុងពិភពលោកនេះនៅឡើយ ហើយទូលបង្គំនឹងទៅឯព្រះអង្គ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ សូមព្រះអង្គរក្សាអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ក្នុងព្រះនាមព្រះអង្គផង ដើម្បីឲ្យគេបានរួមមកតែមួយ ដូចយើងរួមមកតែមួយដែរ។
យ៉ូហាន 17:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកទាំងនេះនៅក្នុងលោកីយ តែទូលបង្គំមិននៅក្នុងលោកីយទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ