យ៉ូហាន 14:8-11

យ៉ូហាន 14:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះ‌វរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ទើប​យើង​ខ្ញុំ​អស់​ចិត្ត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​យូរ​ណាស់​ហើយ អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​បាន​ឃើញ​ព្រះ‌វរបិតា​ដែរ។ ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ថា "សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះ‌វរបិតា​ផង​ដូច្នេះ?" តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា ហើយ​ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​មិន​មែន​ប្រាប់​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ ព្រះ‌វរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ព្រះ‌អង្គ​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា ហើយ​ព្រះ‌វរបិតា​នៅ​ក្នុង​ខ្ញុំ ឬ​យ៉ាង​ហោច​ណាស់ ចូរ​ជឿ​ខ្ញុំ ដោយ​ព្រោះ​ឃើញ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 14

យ៉ូហាន 14:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ត​ហើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ‌បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ? តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​ព្រះ‌បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ទ្រង់​បំពេញ​កិច្ចការ​របស់​ព្រះអង្គ។ ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​នៅ​ក្នុង​ខ្ញុំ ចូរ​ជឿ​ខ្ញុំ​ចុះ បើ​មិន​ជឿ​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ទេ ចូរ​ជឿ​ដោយ​ឃើញ​កិច្ចការ​ទាំង​នោះ​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 14

យ៉ូហាន 14:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ភីលីព​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរ‌បិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរ‌បិតា​ផង​ដូច្នេះ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរ‌បិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោត ឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ

ចែក​រំលែក
អាន យ៉ូហាន 14