យ៉ូហាន 12:12-13
យ៉ូហាន 12:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃបន្ទាប់ បណ្តាជនដែលមកចូលរួមបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងមកក្នុងក្រុងយេរូសាឡិម។ ដូច្នេះ គេនាំគ្នាយកធាងចាកចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖ «ហូសាណា សូម ថ្វាយព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល»
យ៉ូហាន 12:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង*។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!»
យ៉ូហាន 12:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះថ្ងៃស្អែកឡើង កាលបណ្តាមនុស្ស ដែលមកឯបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងចូលមកក្នុងក្រុងយេរូសាឡិម នោះមានគ្នាសន្ធឹក យកធាងចាកចេញទៅទទួលទ្រង់ ទាំងស្រែកថា ហូសាណា ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ