យ៉ូហាន 11:37-38
យ៉ូហាន 11:37-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។ ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មបាំងនៅមាត់រូង។
យ៉ូហាន 11:37-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកនេះអាចធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ ហេតុអ្វីបានជាមិនឃាត់មនុស្សនេះកុំឲ្យស្លាប់ផងទៅ?» ពេលនោះ ព្រះយេស៊ូវរំជួលព្រះហឫទ័យម្តងទៀត រួចយាងទៅឯផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មមួយបិទសន្ធប់។
យ៉ូហាន 11:37-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយពួកគេខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្ដីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់