យ៉ូហាន 11:32-36
យ៉ូហាន 11:32-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនាងម៉ារាទៅដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក្រាបនៅទៀបព្រះបាទ ទូលថា៖ «ព្រះអម្ចាស់អើយ បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនស្លាប់ទេ»។ កាលព្រះយេស៊ូវឃើញនាងយំ ហើយពួកសាសន៍យូដា ដែលមកជាមួយនាងយំដែរ ព្រះអង្គមានព្រះហឫទ័យរំជួល និងរន្ធត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាបញ្ចុះសពគាត់នៅឯណា?» គេទូលឆ្លើយថា៖ «ព្រះអម្ចាស់ សូមយាងទៅមើលចុះ»។ ព្រះយេស៊ូវទ្រង់ព្រះកន្សែង។ ដូច្នេះ ពួកសាសន៍យូដានិយាយថា៖ «មើល៍! លោកស្រឡាញ់គាត់ណាស់ហ្ន៎»។
យ៉ូហាន 11:32-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទា ទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមក លោកនឹងឃើញ»។ ពេលនោះ ព្រះយេស៊ូទ្រង់ព្រះកន្សែង។ ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។
យ៉ូហាន 11:32-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ ហើយមានបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎