យ៉ូហាន 11:11-13
យ៉ូហាន 11:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់ពីមានព្រះបន្ទូលពីសេចក្ដីទាំងនេះហើយព្រះអង្គប្រាប់គេថា៖ «ឡាសារ ជាសម្លាញ់យើង បានដេកលក់ទៅហើយ តែខ្ញុំនឹងទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញមិនខាន»។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ព្រះអង្គមានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកលក់ធម្មតា។
យ៉ូហាន 11:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសម្លាញ់របស់យើងសម្រាន្ដលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សម្រាន្ដលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ តាមពិត ព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែ ពួកសិស្សស្មានថា ព្រះអង្គមានព្រះបន្ទូលថា គាត់សម្រាន្ដលក់ធម្មតា។
យ៉ូហាន 11:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយដែលទ្រង់មានបន្ទូលសេចក្ដីទាំងនេះហើយ នោះក៏មានបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ