យ៉ូហាន 10:30-33

យ៉ូហាន 10:30-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ និង​ព្រះ‌បិតា​ជា​អង្គ​តែ​មួយ»។ ជន‌ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន ដែល​ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ។ ក្នុង​បណ្ដា​កិច្ចការ​ទាំង​នោះ តើ​កិច្ចការ​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​យក​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ខ្ញុំ?»។ ជន‌ជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖ «យើង​ចង់​សម្លាប់​លោក មិន​មែន​មក​ពី​លោក​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ណា​មួយ​នោះ​ឡើយ គឺ​មក​ពី​លោក​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ដ្បិត​លោក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ‌ជាម្ចាស់»។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:30-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ ហើយ​នឹង​ព្រះវរ‌បិតា គឺ​តែ​១​ព្រះ‌អង្គ​ទេ។ នោះ​ពួក​សាសន៍​យូដា​ក៏​រើស​ថ្ម​ម្តង​ទៀត ដើម្បី​នឹង​ចោល​ព្រះ‌យេស៊ូវ តែ​ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះវរ‌បិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា យើង​ចោល​អ្នក​នឹង​ថ្ម មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ ហើយ​ពី​ព្រោះ​អ្នក ដែល​ជា​មនុស្ស បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​វិញ​ប៉ុណ្ណោះ

ចែក​រំលែក
អាន យ៉ូហាន 10