យ៉ូហាន 1:29-31
យ៉ូហាន 1:29-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ។
យ៉ូហាន 1:29-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក! គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ក្រោយខ្ញុំមានមួយអង្គយាងមក ដែលមានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"។ ខ្ញុំមិនបានស្គាល់ព្រះអង្គទេ តែខ្ញុំមកធ្វើពិធីជ្រមុជដោយទឹកនេះ គឺដើម្បីសម្តែងឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ព្រះអង្គប៉ុណ្ណោះ»។
យ៉ូហាន 1:29-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក* ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។