យេរេមា 7:5-7

យេរេមា 7:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​បើ​អ្នក​រាល់​គ្នា​កែ​ផ្លូវ​ប្រព្រឹត្ត និង​ចរិត​របស់​អ្នក​ឲ្យ​ល្អ ហើយ​បើ​សម្រេច​ក្ដី​ដល់​មនុស្ស និង​អ្នក​ជិត​ខាង​ដោយ​យុត្តិ‌ធម៌ បើ​អ្នក​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា និង​ពួក​ស្ត្រី​មេម៉ាយ ហើយ​មិន​កម្ចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ នោះ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​តទៅ គឺ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប​ជា‌និច្ច។

ចែក​រំលែក
អាន យេរេមា 7

យេរេមា 7:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ចូរ​រក​យុត្តិធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ចូរ​ឈប់​ជិះ‌ជាន់​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ចូរ​ឈប់​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​រត់​ទៅ​គោរព​ព្រះ​ដទៃ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ យើង​នឹង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ទី​នេះ គឺ​នៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ។

ចែក​រំលែក
អាន យេរេមា 7